www.ajf.org.kh

លិខិតអញ្ជើញ ចូលរួម​ដេញថ្លៃ​សម្រាប់​គម្រោង (២០២៧)

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ សូមគោរព​អញ្ជើញ ក្រុមហ៊ុន ឬ​ឯកត្តបុគ្គល ចូលរួម​ដេញថ្លៃ​សាងសង់​អគារបឋមសិក្សា​កោះទន្សាយសែនជ័យ ស្ថិត​នៅ​ក្នុង​ភូមិកោះទន្សាយសែនជ័យ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និង បឋមសិក្សា​ភ្ញាក់រលឹក ស្ថិត​នៅ​ក្នុង​ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយ​គ្រាន់តែ​ទាញយក និង​បំពេញ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ ក្នុង​ឯកសារដេញថ្លៃ រួច​ផ្ញើ​មក​លោក មាស សុជាតិ លេខទូរសព្ទ ០១៥ ៥០០ ៧២៨, អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នូវ (១) សេចក្តីប្រកាស​ក្រមសីលធម៌វិជ្ជាជីវៈ (២) (ឧបសម្ព័ន្ធ(៣) បញ្ជីរាយ​ចំណាយ​លើ​សម្ភារ និងពលកម្ម (BoQ) និង​បញ្ជីទូទាត់​ចំណាយ​តាម​ដំណាក់កាល និង (៣) ឧបសម្ព័ន្ធ(៤) ទម្រង់​ប្រកាស​លក្ខខណ្ឌ​នៃ​ការដេញថ្លៃ ច្បាប់ដើម ត្រឹមម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយ​មាន​ការបិទជិត​បាន​ត្រឹមត្រូវ ។

ក្រុមហ៊ុន ឬុ​ឯកត្តបុគ្គល​ដែល​មាន​គុណសម្បតិ្ត​គ្រប់គ្រាន់ មិនមាន​អំពើពុករលួយ ក្លែងបន្លំ បង្ខិតបង្ខំ បំពាន ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​អ្វីមួយ​ក្នុង កំឡុងពេល​ដេញថ្លៃ ចុះកិច្ចសន្យា សម្រាប់​សាងសង់សាលា នឹង​ត្រូវ​វាយតម្លៃ ផ្តល់អនុសាសន៍ ដោយ​គណៈកម្មការ​គ្រប់គ្រងគម្រោង និង​អនុមតិ​ដោយ​ប្រធានអង្គការ ។

អេស៊ីលីដា-ចារឌីន រង់ចាំ​ទទួល​ឯកសារ​ដេញ​ថ្លៃ​ដែល​មាន​លក្ខណៈគ្រប់គ្រាន់​ពី​ក្រុមហ៊ុន ឬ​ឯកត្តបុគ្គល​ទាំងអស់ ។ ជាថ្មី​ម្តងទៀត​សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ទុក​ជា​មុន​សម្រាប់​ការចូលរួម​ដេញថ្លៃ​ជាមួយ​យើងខ្ញុំ !!!

សូមទាញយក និង​បំពេញ​ឯកសារដេញថ្លៃ

ទាញយក

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ បាន​ទទួល​ពានរង្វាន់​បរធនបាលកិច្ច​ឆ្នើម​សម្រាប់​ឆ្នាំ ២០២៥

មូលនិធិអប់រំ អេស៊ីលីដា-ចារឌីន ទទួលបាន​ពានរង្វាន់ "បរធនបាលកិច្ច​ឆ្នើម​សម្រាប់​ឆ្នាំ ២០២៥" នៅ​ក្នុង​កម្មវិធី "វេទិកា​បរធនបាលកិច្ច ឆ្នាំ២០២៦" ក្រោម​មូលបទ "បរធនបាលកិច្ច​ក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ និង​សមិទ្ធផល​ក្នុង​រយៈពេល ៥ ឆ្នាំ"។

អានបន្ថែម

ពិធី​ដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារបឋមសិក្សា​ចំនួន ១៥ អគារ នៅ​ក្នុង​តំបន់​ដាច់ស្រយាល

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ អង្គការមូលនិធិ​អេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ បាន​រៀបចំ​ពិធី​ដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារបឋមសិក្សា​ចំនួន ១៥ អគារ នៅ​ក្នុង​តំបន់​ដាច់ស្រយាល​នៃ​ខេត្តចំនួន ៥ ដែល​ត្រូវ​បាន​សាងសង់​ឡើង ដោយ​អង្គការមូលនិធិអេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ ក្រោម​អធិបតីភាព​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

អានបន្ថែម

គម្រោងទី១២ បាន​បញ្ចប់​ជា​ស្ថាពរ

ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤

មូលនិធិអេស៊ីលីដា-ចារឌីន​បាន​បញ្ចប់​ការសាងសង់​អគារសិក្សា​នៃ​សាលាបឋមសិក្សាត្រពាំងព្រីង ដែល​ជា​គម្រោង​ទី១២ របស់ខ្លួន មាន​ទីតាំង​ស្ថិតនៅ​ភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លង​ទៅនេះ ហើយ​បាន​ប្រគល់​ជូន​នាយកសាលា ដើម្បី​ឲ្យ​សិស្សានុសិស្សចូលរៀន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សូមថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ដ៏​មាន​តម្លៃ​របស់​លោកអ្នក​សប្បុរសជន កន្លងមក និង​បន្ត​ចូលរួម​ជាមួយ​យើងខ្ញុំ​ដើម្បី​ចាប់ផ្ដើម​គម្រោង​ទី១៣ បន្តទៀត។

អានបន្ថែម

តម្រូវ​ការមូលនិធិ​បន្ទាន់

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣

តាងនាម​ឱ្យ​អង្គការមូលនិធិអេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ (AJF) និង​ជា​ប្រធានអង្គការ AJF ខ្ញុំ​បាទ​សូម​ជម្រាបជូន​លោកអ្នក​ថា នៅ​ក្នុង​ឆ្នាំ២០២៣​នេះ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ បាន​យល់ព្រម​សាងសង់​អគារបឋមសិក្សាថ្នី​ធ្វើអំពីថ្ម ចំនួន​បីខ្នង​បន្ថែមទៀត ដែល​មួយ​ខ្នង​មាន​ប្រាំបន្ទប់ មានទីតាំង​នៅ​ខេត្តព្រះវិហារ និង​ពីរខ្នង​ទៀត​ដែល​មួយខ្នង​មាន​ប្រាំបន្ទប់ និង​មួយខ្នង​ទៀត​មាន​បីបន្ទប់​នៅ​ខេត្តឧត្តមានជ័យ...

តំណាង​ឱ្យ​អង្គការ​មូលនិធិ​អេស៊ីលីដា-ចាឌីន​សម្រាប់​ការ​អប់រំ ខ្ញុំ​សូម​គោរព និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះ​លោក-លោក​ស្រី ជា​សប្បុរសជន​ទាំង​អស់ ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ដ៏​មាន​តម្លៃ ដល់​អង្គការ​មូលនិធិ​អេស៊ីលីដា-ចាឌីន​សម្រាប់​ការ​អប់រំ ក្នុង​គម្រោង​សាង​សង់​អគារ​សិក្សា​កម្រិត​បឋម​សិក្សា​នៅ​ក្នុង​ខេត្ត​ឧតរមានជ័យ និង​ខេត្តរតនគិរី ដើម្បី​ជួយ​កសាង​តម្លៃ​នៃ​ជីវិត និង​អនាគត​កុមារ​កម្ពុជា​នៅ​តាម​ជនបទ ទទួល​បាន​ការ​អប់រំ​កម្រិត​មូលដ្ឋាន ។
ផ្តល់​ជូន​នូវ​អគារ​សិក្សា​តាម​កម្រិត​ស្តង់ដារ​អប្បបរមា ដើម្បី​កសាង​តម្លៃ​នៃ​ជីវិត​កុមារ​កម្ពុជា​នៅ​តាម​ជនបទ​តាម​រយៈ​ការ​ចូល​សាលា​រៀន ។
សូម​អរគុណ​ចំពោះ​ការ​ពិចារណា​ជូន​អំណោយ​មួយ​សម្រាប់​គាំទ្រ​ដល់​ពួក​យើង ។ យើង​ខ្ញុំ​សូម​សន្យា​ផ្តល់​គុណ​តម្លៃ​ចំពោះ​ជំនឿ​ទុក​ចិត្ត​របស់​លោក​អ្នក...
យើង​ខ្ញុំ​រីក​រាយ​នឹង​ទទួល​នូវ​មតិ​យោបល់ ការ​សាក​សួរ និង​សំណូមពរ​ផ្សេងៗ​របស់​លោក​អ្នក ហើយ​យើង​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប​វិញ...


អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៣   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១០០   ចំនួនអ្នកទស្សនាពីម្សិល : ៨២