អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានទទួលពានរង្វាន់បរធនបាលកិច្ចឆ្នើមសម្រាប់ឆ្នាំ ២០២៥
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
មូលនិធិអប់រំ អេស៊ីលីដា-ចារឌីន ទទួលបានពានរង្វាន់ "បរធនបាលកិច្ចឆ្នើមសម្រាប់ឆ្នាំ ២០២៥" នៅក្នុងកម្មវិធី "វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦" ក្រោមមូលបទ "បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ"។
ពានរង្វាន់នេះ គឺជាការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ ការអនុវត្តទំនួលខុសត្រូវចំពោះសង្គម និងការកសាងទំនុកចិត្តប្រកបដោយតម្លាភាព និងនិរន្តរភាពជាមួយសិស្ស ដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់។
ការទទួលបានពានរង្វាន់នេះ សបញ្ជាក់ពីការបន្តបេសកកម្មរបស់មូលនិធិក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកដល់ការអភិវឌ្ឍសង្គម តាមរយៈការផ្តល់ឱកាសទទួលបានការអប់រំពីមូលដ្ខានប្រកបដោយគុណភាព ការអនុវត្តសកម្មភាពដែលបង្កើតផលវិជ្ជមាន និងយូរអង្វែងសម្រាប់សហគមន៍ នៅតំបន់ដាច់ស្រយាល។

English

