www.ajf.org.kh

លិខិតថ្លែងអំណរគុណពីនិយ័តករបរធនបាលកិច្ច

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី "ការបូកសរុបសមិទ្ធផលក្នុងវិស័យបរធនបាលកិច្ចឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦" ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

ក្នុងកម្មវិធីនេះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានទទួលលិខិតថ្លែងអំណរគុណពីនិយ័តករបរធនបាលកិច្ច ដែលអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានចូលរួមឧបត្ថម្ភជាទឹកប្រាក់ ចំនួន៤០០២០០០រៀល និងចំនួន ៥០០ដុល្លារ ក្នុងចលនាសាមគ្គីជាតិ "ខ្មែរជួយខ្មែរ" និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន តាមរយៈនិយ័តករបរធនបាលកិច្ច ។



 »  ព័ត៌មាន  »  លិខិតថ្លែងអំណរគុណពីនិយ័តករបរធនបាលកិច្ច
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៣   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១២៣   ចំនួនអ្នកទស្សនាពីម្សិល : ១២៧