www.ajf.org.kh

លិខិតអញ្ជើញចូលរួមដេញថ្លៃ

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

អង្គការអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ កំពុងអញ្ជើញអ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសាងសង់សាលារៀន ដូចខាងក្រោម៖

រយៈពេលសាងសង់ ២១០ថ្ងៃ រួមបញ្ចូលថ្ងៃបុណ្យជាតិ និងអន្ដរជាតិ។ ការអញ្ជើញនេះ គឺបើកចំហសម្រាប់អ្នកដេញថ្លៃដែលមានសិទ្ធិទាំងអស់ពីគ្រប់ប្រទេស។

ក្រុមហ៊ុន ឬឯកត្តបុគ្គលអាចចូលរួមដេញថ្លៃ ជាមួយយើងខ្ញុំបាន ដោយគ្រាន់តែទាញយកដោយឥតគិតថ្លៃ និងបំពេញតាមលក្ខណដែលបានកំណត់ ក្នុងឯកសារដេញថ្លៃដូចក្នុងតំណភ្ជាប់ រួចផ្ញើមក៖

ឯកសារច្បាប់ដើមពីរច្បាប់ និងផ្នែកទន់ (PDF រួមទាំង BOQ excel version) ជា CD or USB ដែលគ្មានមេរោគ (ករណីដែលមានមេរោគ ឯកសារដេញថ្លៃនោះត្រូវមោឃភាពដោយស្វ័យប្រវត្តិ) ត្រឹមម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការបិទជិតបានត្រឹមត្រូវ។

សម្គាល់៖ អង្គការមិនទទួលយកឯកសារដេញថ្លៃណា ដែលហួសពេលកំណត់ ដោយឥតលក្ខខណ្ឌឡើយ។ ឯកសារដេញថ្លៃដែលបានផ្ញើមកហើយ មិនអាចប្រគល់ត្រឡប់វិញទេ។

អ្នកដេញថ្លៃមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទាញយក និងដាក់ទម្រង់បែបបទតាមលក្ខខណ្ឌក្នុងឯកសារដេញថ្លៃ, ប្លង់, បញ្ជីរាយចំណាយលើសម្ភារ និងពលកម្ម និងបញ្ជីទូទាត់ចំណាយតាមដំណាក់កាល សម្រាប់គម្រោងទាំង៣(បី)ដូចមានភ្ជាប់មកខាងក្រោម៖

ឯកសារដេញថ្លៃ (ទំហំ 33.1 MB)

 »  ព័ត៌មាន  »  លិខិត​អញ្ជើញ ចូល​រួម​ដេញ​ថ្លៃ​សាង​សង់​អគារ​សិក្សា
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៣   ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៩   ចំនួនអ្នកទស្សនាពីម្សិល : ៣៥៧