www.ajf.org.kh

ការបរិច្ចាគ

សូម​អរគុណ​ចំពោះ​ការ​ពិចារណា​ជូន​អំណោយ​មួយ​សម្រាប់​គាំទ្រ​ដល់​ពួក​យើង ។ យើង​ខ្ញុំ​សូម​ផ្តល់​គុណ​តម្លៃ​ចំពោះ​ជំនឿ​ទុក​ចិត្ត​របស់​លោក​អ្នក ហើយ​យើង​ខ្ញុំ​សូម​សន្យា​ថា ការ​បរិច្ចាគ ១០០% របស់​លោក​អ្នក ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​សាង​សង់​សាលារៀន​សម្រាប់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គោលការណ៍បរិច្ចាគ

សប្បុរសជនអាចចូលរួមបរិច្ចាគជាថវិកាប្រភេទប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល, បរិក្ខារសិក្សា ឬសម្ភារផ្សេងៗ ដោយ មិនមានការកំណត់ទំហំទឹកប្រាក់ បរិមាណបរិក្ខារសិក្សា ឬសម្ភារផ្សេងៗឡើយ។ មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) មានគោលការណ៍លើកទឹកចិត្តសម្រាប់សប្បុរសជន ដូចខាងក្រោម៖

សូមអរគុណចំពោះការពិចារណាជូនអំណោយសម្រាប់គាំទ្រដល់ពួកយើង។ យើងខ្ញុំសូមផ្តល់គុណតម្លៃចំពោះជំនឿទុកចិត្តរបស់លោកអ្នក ហើយយើងខ្ញុំសូមសន្យាថា ការបរិច្ចាគ ១០០% របស់លោកអ្នក ត្រូវបានប្រើប្រាស់ដើម្បីសាងសង់សាលារៀនសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។

ការបរិច្ចាគ​របស់​សាជីវកម្ម

ទំនាក់ទំនង​រវាង​សាជីវកម្ម មាន​សារៈ​សំខាន់​ណាស់ ចំពោះ​មូលនិធិ​អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ (AJF) ។ ជា​រៀង​រាល់​ឆ្នាំ អង្គការ AJF ពឹង​ផ្អែក​លើ​ដៃគូ​សំខាន់ៗ ក្នុង​ការ​ផ្តល់​មូលនិធិ​ចាំ​បាច់​ដល់​កម្មវិធី​អភិវឌ្ឍន៍​សាលារៀន​របស់​យើង​ខ្ញុំ ។ ការបរិច្ចាគ​របស់​សាជីវកម្ម អនុញ្ញាត​ឱ្យ​យើង​បង្កើន​មូលនិធិ​បាន​ច្រើន ដើម្បី​គាំទ្រ​ដល់​ការ​សាង​សង់​សាលារៀន​នៅ​តំបន់​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា ។ ថវិកា​កាន់​តែ​ច្រើន​មាន​ន័យ​ថា​មាន​សាលារៀន​កាន់​តែ​ច្រើន ហើយ​និង​បង្កើន​ឱកាស​សម្រាប់​កុមារ​ជា​ច្រើន​ទៀត ដើម្បី​ទទួល​បាន​ការ​អប់រំ ។

ការបរិច្ចាគ​របស់​បុគ្គល

ការបរិច្ចាករបស់បុគ្គល ជាជម្រើសដ៏ចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការគាំទ្រដល់ការងាររបស់មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF)។

មធ្យោបាយបរិច្ចាគ

សប្បុរសជនជាសាជីវកម្ម និងជាបុគ្គល អាចជ្រើសរើសមធ្យោបាយបរិច្ចាគណាមួយដូចខាងក្រោម ដើម្បីបរិច្ចាគមូលនិធិរបស់ខ្លួនដល់មូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF)៖

សម្រាប់​ជំនួយ​ក្នុង​ការ​បរិច្ចាគ សូម​ទាក់​ទង​តាម​រយៈ​អ៊ីម៉ែល ៖ ឬ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩

បញ្ជីឈ្មោះអ្នកបរិច្ចាគ

យោងតាមនីតិវិធី ស្ដីពីការលើកទឹកចិត្តសប្បុរសជន របស់មូលនិធិអេស៊ីលិដា-ចារឌីនសម្រាប់ការអប់រំ, ជំពូកទី២ ប្រការ១.១ ការឆ្លើយតបចំពោះការចូលរួមបរិច្ចាគរបស់សប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាតូចជាង USD៥០ (ហាសិបដុល្លាអាមេរិក) អង្គការនឹងរាយឈ្មោះផ្សព្វផ្សាយ ទីនេះ!

 »  ការបរិច្ចាគ
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៣   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១១២   ចំនួនអ្នកទស្សនាពីម្សិល : ៧៣